ដឹងទេថា ផ្លែត្រប់ មានអត្ថប្រយោជន៍ដ៏ល្អជាច្រើនចំពោះសុខភាព ដែលអ្នកមិនគួរមើលរំលង

មនុស្សជាច្រើនបដិសេធមិនបរិភោគបន្លែនិងផ្លែឈើមួយចំនួន ដោយផ្អែកលើទស្សនៈថាវាគ្មានរសជាតិឆ្ងាញ់ រូបរាងគួរឲ្យធុញទ្រាន់ និងមិនគួរឲ្យចង់ញាុំ។ ប៉ុន្តែមិនថាអ្នកមិនចូលចិត្តវា ព្រោះតែហេតុផលបែបណានោះទេ  ក៏អ្នកមិនគួរបដិសេធចំពោះការទទួលទាននូវបន្លែដែលសំបូរទៅដោយជាតិវីតាមីន និងរ៉ែល្អៗជាច្រើនមួយប្រភេទនេះដែរ។ វាត្រូវបានគេហៅថា ផ្លែត្រប់ ហើយបន្លែមួយប្រភេទនេះមិនសូវមានអ្នកចូលចិត្តបរិភោគនោះទេ ព្រោះវាមានរសជាតិសាបៗមិនឆ្ងាញ់ បើទោះជាយ៉ាងណាក្ដី ផ្លែត្រប់ ជាបន្លែដែលអាចផ្ដល់នូវអត្ថប្រយោជន៍ដ៏ល្អៗជាច្រើនចំពោះសុខភាពអ្នក។ ខាងក្រោមជាអត្ថប្រយោជន៍សំខាន់មួយរបស់ត្រប់៖

១. វាល្អចំពោះសុខភាពបេះដូង៖ ជាតិសសៃ វីតាមីន C វីតាមីន B6 ប៉ូតាស្យូម និងសារជាតិ phytonutrients ដែលមាននៅក្នុងផ្លែត្រប់ គឺល្អជាខ្លាំងចំពោះបេះដូង វាជួយទ្រទ្រង់សុខភាពបេះដូងបានយ៉ាងល្អ។ បន្លែប្រភេទនេះ គឺអាចជួយសង្រោះដល់សុខភាពបេះដូងឲ្យជៀសផុតពីហានិភ័យនៃការកើតជម្ងឺបេះដូង ដោយវាក៏មានផ្ទុកនូវសារជាតិ flavonoids ដែលជាសារជាតិចាំបាច់អាចជួយកាត់បន្ថយជាតិខ្លាញ់ដែលលើស។

២. វាអាចប្រយុទ្ធប្រឆាំងនឹងកោសិកាមហារីក៖ ជាក់ស្ដែង ផ្លែត្រប់ មានផ្ទុកនូវមីក្រូសារជាតិ Polyphenols ដែលអាចការពារកោសិកានៅក្នុងរាងកាយរបស់យើងពីការខូចខាតដែលត្រូវបានបង្កឡើងដោយរ៉ាឌីកាល់សេរី។ វាក៏អាចរារាំងការរីកលូតលាស់នៃដុំសាច់ និងបញ្ឈប់កោសិកាមហារីកកុំឲ្យកាន់តែរីករាលដាល។ រីឯអាស៊ីត Chlorogenic ដែលមាននៅក្នុងផ្លែត្រប់ផងដែរនោះ មានប្រសិទ្ធភាពជម្រុញការសម្អាតអង់ស៊ីមខាងក្នុងកោសិកា និងជួយលើកកម្ពស់ការធ្វើឲ្យកោសិកាមហារីកងាប់ ព្រមទាំងអាចទប់ស្កាត់ជម្ងឺឆ្លងផ្សេងៗទៀត។
៣. កាត់បន្ថយជាតិកូឡេស្តេរ៉ុលមិនល្អ៖ ប្រសិនបើអ្នកដុត ផ្លែត្រប់ នៅកម្ដៅ ៤០០ដឺក្រេ នោះបន្លែនេះនឹងផ្ដល់នូវរសជាតិឆ្ងាញ់ ហើយសម្បូរទៅដោយអាហាររូបត្ថម្ភ។ អ្នកគួរធ្វើការដុតផ្លែត្រប់ ជំនួសការយកវាទៅចៀន ព្រោះការចៀននឹងធ្វើឲ្យបាត់បង់នូវអត្ថប្រយោជន៍របស់ផ្លែត្រប់ក្នុងការកម្ចាត់ជាតិកូឡេស្តេរ៉ុលមិនល្អ ដោយផ្លែត្រប់ប្រាកដជាស្រូបនូវជាតិខ្លាញ់ពីប្រេង ដែលយើងប្រើសម្រាប់ចៀន។
៤. វាមានសមត្ថភាពដើម្បីបង្កើនមុខងារខួរក្បាល៖ ក្នុងសំបកផ្លែត្រប់ មានផ្ទុកនូវ nasunin ដែលមានសមត្ថភាពការពារភ្នាសកោសិកាខួរក្បាលពីការខូចខាតរ៉ាឌីកាល់សេរី។ វាក៏មានផ្ទុកសារធាតុ anthocyanins ដែលជួយទប់ស្កាត់ការរលាកសសៃប្រសាទនិងជួយសម្រួលលំហូរឈាមទៅកាន់ខួរក្បាល។ លទ្ធផលចុងក្រោយ គឺអាចជួយអ្នកឲ្យរួចផុតពីជម្ងឺផ្លូវចិត្តដែលទាក់ទងនឹងអាយុ ហើយក៏ជួយបង្កើនការចងចាំរ។ វាក៏អាចបញ្ជូនអុកស៊ីសែនជាច្រើនទៅខួរក្បាលរបស់អ្នក ព្រោះវាមានសមត្ថភាពក្នុងការជំរុញលំហូរឈាម។ ជាលទ្ធផលការចងចាំនិងដំណើរការគិតគូរវិភាគរបស់អ្នកនឹងត្រូវបានកែលម្អឲ្យកាន់តែប្រសើរឡើង។

៥. គ្រប់គ្រងជម្ងឺទឹកនោមផ្អែម៖ ផ្លែត្រប់អាចជួយគ្រប់គ្រងជម្ងឺទឹកនោមផ្អែម ជាមួយជាតិសសៃនិងកាបូអ៊ីដ្រាតរលាយក្នុងកម្រិតទាប ដែលវាមានផ្ទុក។ ប្រសិនបើអ្នកកំពុងពិនិត្យតាមដានមើលកម្រិតជាតិស្ករក្នុងឈាម ក៏ដូចជាអាំងស៊ុយលីននោះ អ្នកគួរតែបញ្ចូលផ្លែត្រប់ទៅក្នុងអាហារប្រចាំថ្ងៃរបស់អ្នក៕

ប្រភព៖ Healthfitness Revolution

Facebook Comments

Sharing is caring!